ប្រាកដណាស់គ្រូពេទ្យមិនដែលប្រាប់អ្នកពីវិធីគ្រប់គ្រងជាតិស្ករទាំងនេះទេ !!

តើអ្នកធ្លាប់មានអារម្មណ៏ថាគ្រូពេទ្យមិនបានប្រាប់អ្នកអោយបានច្បាស់ពីវិធីកាត់បន្ថយជាតិស្ករ ក្រៅពីអោយអ្នកតមជាតិផ្អែម និង ធ្វើការហាត់ប្រាណ? ខាងក្រោមនេះយើងនឹងប្រាប់អ្នកពីរបៀបគ្រប់គ្រងជាតិស្ករផ្សេងទៀតដែលប្រហែលជាគ្រូពេទ្យមិនបានប្រាប់អ្នក៖

ញុំាអាហារមានជាតិខ្លាញ់

អ្នកប្រាកដជាគិតថាញុំាអាហារដែរមានជាតិខ្លាញ់ច្រើ​ន និងមិនល្អសំរាប់សុខភាព ផ្ទុយពីអ្វីដែលមនុស្សគ្រប់គ្នាបានគិតជាតិខ្លាញ់នេះគឺពិតជាមានប្រយោជន៏ណាស់សំរាប់អ្នកជំងឺទឹកនោមផ្អែម ព្រោះវាជួយអោយរាងកាយយើងស្រូបយកជាតិ អាំងសុយលីន (Insulin) បន្ថែមទៀត។ វាពិតជាមានសារ់ៈសំខាន់ណាស់ព្រោះវាធ្វើអោយប្រព័ន្ធការពាររបស់អ្នកគ្រប់គ្រង់ជាតិស្ករបានត្រឹមត្រូវ។ តែក៏មិនមែនមានន័យថាគ្រប់អាហារដែរមានជាតិខ្លាញ់សុទ្ធតែល្អនោះទេ សំរាប់អ្នកជំងឺទឹកនោមផ្អែមគួរតែរកប្រភេទអាហារដែរមានជាតិខ្លាញ់នៅក្នុងប្រភេទអាហារ Omega3 ដែរមានដូចជា ស៊ុត ត្រី និងសាច់គោ។

បន្ធូអារម្មណ៏តានតឹង

ការសំរាកលំហែរជារឿងមួយដែរល្អបំផុតសំរាប់អ្នកជំងឺទឹកនោមផ្អែម និងជាវិធីមួយក្នុងការគ្រប់គ្រងជាតិស្ករអោយនៅថេរ។ កំចាត់ភាពតានតឹងចេញអាចធ្វើអោយជាតិស្ករដែរនៅក្នុងឈាមរបស់អ្នកនៅក្នុងកំរិតមួយដែរល្អ។ ប្រសិនជាអ្នកមិនបានចេញក្រៅដើម្បីលំហែទេ អ្នកអាចជ្រើសយកការធ្វើលំហាត់ប្រាណបែប YOGA៕

Leave a Comment