សញ្ញាទាំង៤ បញ្ជាក់ថាកាហ្វេកំពុងតែគ្រប់គ្រងលើអ្នកហើយ

មនុស្សជាច្រើននៅលើពិភពលោកគឺចូលចិត្តញុំាកាហ្វេ ដើម្បើកំចាត់ភាពងងុយគេង និង​ ភាពតានតឹង។ កាហ្វេកាន់តែមានរស់ជាតិឆ្ងាញ់ប្រសិនជាអ្នកបន្ថែមស្ករ រឺក៏ cream។ គួរឲ្យសោកស្ដាយមនុស្សជាច្រើនកុំពុងតែពឹងផ្អែកលើកាហ្វេក្នុងការរស់នៅរបស់ពួកគេ តើអ្នកជាម្នាក់ក្នុងចំនោមនោះដែររឺទេ? សញ្ញាទាំង៤នេះបញ្ចាក់ថាអ្នកពិតជាកំពុងត្រូវកាហ្វេគ្របដណ្តប់ហើយ៖

១. មិន​បាន​ផឹកកាហ្វេ មានអារម្មណ៍ថា មិនស្រលះមុខ

ជាតិកាហ្វេអ៊ីនធ្វើអោយអ្នកមិនមានអារម្មណ៏ថាងងុយគេង។ នេះជាមូលហេតុដែលមនុស្សភាគច្រើនញុំាកាហ្វេពេលព្រឹកដើម្បីកុំអោយងងុយគេង ដើម្បីងាយស្រួលក្នុងការធ្វើការ ក៏ដូចជាប្រកបអាជីវកម្មផ្សេងៗ។

២. នោមច្រើន

ដោយសារតែជាតិDiureticក្នុងកាហ្វេធ្វើអោយអ្នកនោមញឹកជាហេតុបង្កអោយអ្នកបាត់បង់ជាតិទឹកច្រើន និងមានអារម្មណ៏ថាខ្សោះក្នុងខ្លួន។

៣. មានអារម្មណ៏អន្ទះសារនិងឆាប់ខឹង

ដោយសារតែជាតិកាហ្វេអីុនបំប្លែងទៅជាDopamine, ជាតិadrenaline និង ជាតិglutamate ទើបធ្វើអោយអ្នកឆាប់ខឹង និងមានអារម្មណ៏អន្ទះអន្ទែង។

៤. មានអារម្មណ៏ថាឆាប់អស់កំលាំង

ប្រាកដណាស់ថាញុំាកាហ្វេដំបូងៗធ្វើអោយអ្នកមានអាម្មណ៏ថាស្រស់ថ្លាមានកំលាំង តែពេលដែលញុំាជារឿយៗគ្រប់យ៉ាងនិងមានការផ្លាសប្តូរ ដោយអ្នកមានអារម្មណ៏ថាហេវហត់អស់កំលាំង ហើយតែងតែចង់ញ៉ាំកាហ្វេថែមទៀត៕

Leave a Comment