បន្ទាប់ពីអាន ៧ ចំណុចនេះហើយ អ្នកប្រហែលជាអាចលើកលែងឲ្យមនុស្សដែលធ្លាប់ធ្វើឲ្យអ្នកឈឺចាប់

ជាការពិតណាស់ក្រោយពេលបែកបាក់គ្នាអ្នកប្រាកដជាមានអារម្មណ៏ខឹង ស្អប់មនុស្សដែលធ្វើអោយអ្នកឈឺចាប់។ ត្រូវគិតម្តងទៀតថាការខឹងស្អប់មិនបានធ្វើអោយអ្នកបាត់ឈឺចាប់នោះឡើយ មានតែធ្វើអោយអ្នករឹតតែវិល​វល់ ក្នុងភាពឈឺចាប់។ ដូច្នេះតើមានវិធីសាស្រ្តអ្វីធ្វើអោយអ្នកអាចលើកលែងទោសអោយមនុស្សដែលធ្វើអោយអ្នកឈឺចាប់បាន?

១. កុំក្រលេកមើលក្រោយ

រវាងមនុស្ស២នាក់ដែលធ្លាប់ស្រលាញ់គ្នាតិចរឺច្រើនគឹត្រូវតែមានអនុស្សាវរីយ៏ជាមួយគ្នា។ វាអាចជាការចងចាំដ៏ល្អដែលអ្នកធ្លាប់សាងរួមគ្នា តែត្រូវគិតថាអ្វីគ្រប់យ៉ាងត្រូវបានផ្លាស់ប្តូរ និងមិនអាចដូចដើមឡើយ។ ចូរព្យាយាមកុំគិតរឿងកន្លងដែលធ្លាប់កើតមាន ព្រោះវាមានតែធ្វើអោយអ្នកឈឺចាប់លើសដើម។

២. ធ្វើចិត្តអោយរីករាយ

រាល់ព្រឹកពេលភ្ញាក់ពីគេង ចូរគិតតែរឿងដែលធ្វើអោយអ្នករីករាយ ឬរឿងដែលជាកំលាំងចិត្តរុញច្រានអោយអ្នកមានអារម្មណ៏រំភើប។ វាគ្មានហេតុផលអីដែល ងើបពីគេងភ្លាមទៅគិតរឿងដែលពិបាកចិត្ត ដែលធ្វើឲ្យ​ពេលបន្ទាប់ពេញមួយថ្ងៃរបស់​អ្នក​ មិន​សប្បាយចិត្ត​នោះឡើយ។

៣. កុំគេងលក់ទាំងកំហឹង

ព្យាយាមកុំគេងទាំងកំហឹងព្រោះការគេងទាំងកំហឹងធ្វើអោយអ្នកគេងមិនស្កប់ យល់សប្តិមិនល្អ បណ្តាលអោយអ្នកក្រោកពីគេងមានអារម្មណ៏មិនស្រស់ស្រាយ។ ដូច្នេះធ្វើយ៉ាងណាមុនពេលចូលគេងអ្នកគួរសំរួលអារម្មណ៏អោយបានស្ងប់ជាមុនសិន។

៤. ផ្លាស់ប្តូរការផ្តោតអារម្មណ៏

ចូរគិតថាក្រោយភ្លៀងមេឃនិងស្រលះ ការឈឺចាប់ក៏ដូចគ្នា។អ្នកត្រូវគិតថាអ្នកអាចធ្វើបាន មិនថាអ្នកស្ថិតក្នុងស្ថានភាពលំបាកបែបណាចូរគិតក្នុងផ្លូវវិជ្ជមានជានិច្ច។

៥. ព្រលែងអាម្មណ៏ដែលអាក់អន់ចិត្តចោល

គ្មាននរណាម្នាក់មានសិទ្ធិធ្វើអោយអ្នកមានអារម្មណ៏វេទនាក្រៅពីខ្លួនអ្នកផ្ទាល់នោះទេ ដូច្នេះកុំអោយនរណាម្នាក់មកបំផ្លាញសេចក្តីសុខរបស់អ្នក។

៦. ចូរបើកចិត្តអោយទូលាយ

យកសេចក្តីស្រលាញ់ជំនួសដោយការស្អប់ដើម្បីជាពន្លឺក្នុងភាពងងឹតដែលអ្នកកុំពុងប្រឈម និង ប្រសិនជាអ្នកអាចធ្វើបានដោយយកការស្រលាញ់ជំនួសដោយការស្អប់វានិងក្លាយជាថាមពលមួយនាំអោយអ្នកទៅរកសេចក្តីសុខដែលអ្នកសមនិងទទួលបាន កុំធ្វើឲ្យបាត់បង់ក្ដីសុខខ្លួនេងព្រោះតែអតីតកាលអី។

៧. បញ្ឈប់ការរកខុសរកត្រូវ

ពេលដែលអ្នកឈប់វែកញែកថាអ្នកណាជាអ្នកខុសក្នុងការបែកបាក់មួយនេះ អ្នកនិងមានអារម្មណ៏ធូរស្រាល ព្រោះអ្នកបានដោះលែងខ្លួនឯងពីអារម្មណ៏ខឹងគុំគួន ធ្វើចិត្តឲ្យស្ងប់ ឈប់គិតចាញ់ឈ្នះ ខុសត្រូវអី ព្រោះមនុស្សពីរនាក់បែកគ្នាហើយ គ្មានរឿងអីត្រូវវែកញែកនោះទេ។

Leave a Comment