មានមុនលើស្មា​ ក​ ខ្នង​ និងទ្រូង មែនទេ?​ សូមសាកល្បងវិធីងាយៗទាំងនេះបន្តិចទៅមើល!

មុខគឺជាផ្នែកដ៏សំខាន់នៃភាពទាក់ ទាញ ប៉ុន្តែមានត្រឹមតែមុខស្អាតគឺមិនទាន់គ្រប់គ្រាន់ទេ។ ក ស្មា ខ្នង ដើមទ្រូង ក៏ជាផ្នែកទាក់ទាញមួយដែរ។ តែបើអ្នកមានបញ្ហាមុនកើតត្រង់កន្លែងទាំងនេះ អ្នកពិតជាពិបាកក្នុងការស្លៀកពាក់ដែលចេញសាច់ផ្នែកត្រង់នេះ ដូចជាស្រីៗនិយមស្លៀករ៉ូបដែលចេញសាច់ស្មា ឬវាលខ្នងចូលរួមពិធីផ្សេងៗ ជាដើម។  តើអ្នកគួរធ្វើយ៉ាងម៉េច ពេលមានបញ្ហានេះ? ដូច្នេះហើយយើងនឹងណែនាំពីវិធីមួយចំនួនដែលមានប្រសិទ្ធភាពបំផុតក្នុងការកំចាត់មុន លើកន្លែងទាំងនេះ។

1 មុនលើខ្នង និង ស្មា

មុនអាចត្រូវបង្ករដោយខ្សែកាបូបរឺសំលៀកបំពាក់តឹងខ្លាំងពេក ចំណង់ចំណូលចិត្តសម្រាប់អាហារមានជាតិខ្លាញ់ក៏អាចបណ្តាលអោយកើតមុនដែរ ។

វិធី៖ អ្នកគួរងូតទឹកដែរមានជាតិប្រៃ (លាយទឹកជាមួយអំបិល) មួយអាទិត្យម្តង។

2 មុនលើទ្រូង

មុននៅលើទ្រូងភាគច្រើនកើតដោយសារប្រតិកម្មជាមួយសាប៊ូដុសខ្លួន shower gel រឺក៏ភេសជ្ចៈត្រជាក់។

វិធី៖ លាយម្សៅ soda (Baking Soda) ជាមួយទឹក រួចយកមកលាបត្រង់បរិវេណកើតមុន ទុករយះពេល 15នាទី លាងចេញជាមួយទឹកក្តៅ។

3  មុនលើ ក

កអាវតឹងពេកអាចធ្វើអោយអ្នកធុញថប់ និងកើតមុន ហើយកត្តាមួយទៀតគឺបណ្តាលមកពីសាប៊ូកក់សក់, បង្អែមក៏អាចបណ្តាលអោយកើតមុនកបានដែរ។

វិធី៖ យកទឹកក្រូចឆ្មារមកជូតត្រង់ បរិវេនក ទុករយះពេល10នាទី រួចលាងសំអាតចេញ ធ្វើបែបនេះជារៀងរាល់ថ្ងៃ នោះនឹងឃើញប្រសិទ្ធភាពក្នុងពេល១អាទិត្យ៕

Leave a Comment