ស្រវឹងខ្លាំងមែនទេ? បើមិនចង់វេទនាខ្លួននៅព្រឹកស្អែក អ្នកគប្បីត្រូវធ្វើរឿងទាំងនេះ

មនុស្សភាគច្រើនចូលចិត្តយកជាតិអាកុលជាវិធីបំបាត់ទុក្ខ​ រឺ ពេលដែរមានអារម្មណ៏Stress…។ទោះបីជាក្នុងពិធីជប់លៀង ជួបជុំតូចឬធំក៏យើងឃើញថាត្រូតែមានជាតិស្រវឹងដើម្បបង្កើតបរិយាកាសអោយកាន់តែសប្បាសរីករាយ។ ក្នុងពេលកុំពុងផឹកពួកគេមិនបានគិតពីផលវិបាកក្រោយពេលផឹកស្រវឹងទេ។តើមានវិធីអ្វីខ្លះជួយអ្នកក្រោយពេលផឹងច្រើនបង្ករអោយស្រវឹង?៣ចំនុចខាងក្រោមនេះនិងប្រាប់អ្នក៖

១.ញុំាទឹកអោយបានច្រើនពេលផឹកជាតិអាកុល

ញុំាជាតិអាកុលធ្វើអោយអ្នកខ្សោះជាតិទឹកហើយបណ្តាលអោយស្រវឹង។ ដូច្នេះញុំាស្រាបណ្តើរញុំាទឹកបណ្តើរជួយអោយរាងកាយរបស់អ្នកមិនសូវខ្សោះជាតិទឹក និងជួយកាត់បន្ថយភាពស្រវឹង។

២.ញុំាភេសជ្ចះដែរមានផ្ទុកជាតិអេឡិចត្រូលីត

ញុំាទឹកដូងគឺផ្តល់ជាតិអេឡិចត្រូលីត(ក្លរួ ប៉ូតាស្យូម សូដ្យូម) ជួយកាត់បន្ថយខ្វះជាតិទឹក ហើយផ្តល់អោយអ្នកត្រលប់មកវិញនូវថាមពល។ ភេសជ្ជះប៉ូវកំលាំងក៏មានប្រសិទ្ធភាពខ្ពស់ក្នុងការបន្សាបជាតិស្រវឹងដែរ។

៣.គេងអោយបានច្រើន

ការគេងជួយអោយអ្នកបាត់ស្រវឹង ព្រោះរយៈពេលដែលអ្នកគេងកាន់តែច្រើនជាតិស្រវឹងដែរនៅក្នុខ្លួនអ្នកក៏ថមថយបន្តិចម្តងៗទៅតាមរយៈពេលដែលអ្នកគេង។

Leave a Comment