តោះមកលួចល្បិចទាំង៧ដែលតារាល្បីៗប្រើដើម្បីសម្រកទំងន់យ៉ាងឆាប់រហ័ស

Image result

ការឡើងទំងន់គឺជារឿងកង្វល់របស់ស្រ្តីភាគច្រើន ពេលទៅចូលរួមក្នុងកម្មវិធី តើគួរធ្វើយ៉ាងមិចដើម្បីសម្រកទំងន់បានលឿន អោយមើលទៅស្គមនិងគ្មានក្បាលពោះ? បើយោងតាមគ្រូបង្វឹកកាយសម្បទាម្នាក់ គាត់និងបង្ហាញប្រាប់ពីវិធីសំរកទំងន់សាមញ្ញបំផុតក្នុងរយះពេល១ ទៅ ២សប្តាហ៏ ដែលភាគច្រើនវិធីទាំងនវ ត្រូវបានអនុវត្តដោយ យក ចិត្ត ទុកដាក់និងម៉ឺងម៉ាត់បំផុតរបស់ ក្រុម តារាល្បីសម្រាប់ សម្រកទំងន់ពួកគេ។

១. កាត់បន្ថយជាតិស្ករ

គ្រាន់តែ១ក្រាមនៃជាតិស្ករអាចរក្សារទឹកពី៤ទៅ៥ក្រាម ជាហេតុធ្វើអោយអ្នកមើលទៅធំ ប៉ោង។ ដូចនេះអ្នកគប្បីកាត់បន្ថយាអាហាមានជាតិស្ករឲ្យបានសច្រើន ដូចជា កូកាកូឡា Energy Drink,  ដូណាត់  ដំណាប់ផ្លែឈើជាដើម។

២.ញុំាប្រភេទអាហារដែរធ្វើអោយងាយបត់ជើង

ជួយអោយអ្នកមានអារម្មណ៏ស្រាលខ្លួន និង មិនមានក្បាលពោះ។

៣.អាហារដែរមានជាតិប្រូតេអីុនច្រើន៖

ប្រូតេអីនពិតជាល្អសម្រាប់សុបភាពហើយ តែបើញ៉ាំតែងាហារដែលមាន ប្រូតេអ៊ីនច្រើនជ្រុល ក៏អាចបណ្តាលអោយហើមពោះ និង ឡើងក្បាលពោះដែរ។

៤.បញ្ឈប់ញុំាអាហារដែរបង្កើតជាតិឧស្ម័ន៖

ទោះចាបន្លែល្អយ៉ាងណាក៏ដោយ តែបន្លែដូចជាផ្កាខាត់ណាខៀវ និង ផ្កាខាត់ណា មានសារធាតុម៉្យាងដែរធ្វើអោយហើមពោះ។ ដូចនេះសូមកុំបរិភោគអាហារប្រភេទនេះ ច្រើនពេកទេ។

៥.បញ្ឈប់ការទំពារស្ករកៅស៌ូរ៖

មតិមួយចំនួននិយាយថាការទំពារស្ករកៅស៌ូរជួយអោយខួរក្បាលមានការគិតល្អ គិតឆាប់ឃើញ។ប៉ុន្តែប្រសិនបើអ្នកមិនទាន់ញុំាអ្វី(ពោះទទេរ) ហើយសារធាតុគីមីដែរបំបែកកំទេចអាហារត្រូវបានដំនើរការ នាំអោយបន្ទុកនៃសារធាតុគីមីនេះអាចពន្យឺតការរំលាយអាហារ អាចបណ្តាលអោយអ្នកឡើងជាតិខ្លាញ់។

៦.កាត់បន្ថយជាតិSodium(សូដ្យូម)៖

អាហារកំប៉ុង Chips, fast food និង ធាតុផ្សេងទៀតដែរមានផ្ទុកជាតិសូដ្យូមនិងរក្សាជាតិទឹកនៅថេរ ក្នុងខ្លួនអ្នក ដែលធ្វើឲ្យ​លោក​អ្នក​មាន​ការលំបាក​ក្នុង​ការ​ស្រកទំងន់។

៧.ញុំាទឹកដូង៖

វាជួយអ្នកផ្ទុកជាតិHydrated ហើយធ្វើអោយអ្នក មានអារម្មណ៏ថាស្រាលខ្លួន និង ជួយមិនអោយហើមពោះ ងាយនឹងស្រកទំងន់បាន​ល្អ។

Leave a Comment