ស្ទើរតែមិនជឿរថា ចេកពីរផ្លែសោះ មានប្រយោជន៍ខ្លាំងយ៉ាងនេះ

  

ផ្លែចេកគឺជាប្រភេទផ្លែឈើសុខភាពដ៏ល្អមួយហើយចារឿងល្អបំផុត នៅស្រុកខ្មែរយើង ផ្លែចេកគឺងាយរកទិញបំផុត ហើយមានតម្លៃសមរម្យទៀតផង។ តើអ្នកដឹងទេថា ត្រឹមតែការញ៉ាំចេកមួយថ្ងៃ២ផ្លែជារៀងរាល់ថ្ងៃ អ្នកនឹងបានលទ្ធផលល្អយ៉ាងម៉េចខ្លះសម្រាប់សុខភាពអ្នក៖

១. ស្រកទំងន់

ជាតិប៉ូតាស្យូមដែរនៅក្នុងផ្លែចេកជួយកាត់បន្ថយភាពហើមពោះ។ ញុំាផ្លែចេកពីរផ្លែក្នុងមួយថ្ងៃមុនពេលបរិភោគអាហារអាចកាត់បន្ថយហើមពោះ​ និង ធ្វើអោយពោះរាបស្មើស្អាត។

២. គេងលក់ស្រួល

ជាតិTryptophanដែរមានក្នុងចេកជួយជំរុញអោយអ្នកគេងលក់ស្រួល។ ប្រសិនបើអ្នកមានបញ្ហាគេងមិនសូវលក់សាកល្បងមកញុំាផ្លែចេក២ផ្លែក្នុងមួយថ្ងៃអ្នក​និង​ឃើញ​ភាព​ភ្លាស់​ប្តូរ។ គេង​លក់​ស្រួលធ្វើអោយ​អ្នកមានអារម្មណ៏ស្រស់ថ្លា មានកំលាំង។ វាក៏ប្រយុទ្ធប្រឆាំងនិងការឡើងទំងន់ដែរធ្វើអោយអ្នកមានរៀងស្តើងស្អាត។

៣. កាត់បន្ថយភាពតានតឹង

ជាតិTryptophanដែរនៅក្នុងផ្លៃចេកជួយអោយគេងលក់ស្រួល ចំនែកជាតិSerotonin គឺប្រឆាំងនិងជំងឺបាក់ទឹកចិត្ត អស់កំលាំង ថប់អារម្មណ៏ ឆាប់ខឹង។

ពិតជាមិនគួរអោយជឿថាញុំាផ្លៃចេកត្រឹមតែ២ផ្លៃក្នុងមួយថ្ងៃទទួលបានផលប្រយោជ៏ច្រើនយ៉ាងនេះ។ ចង់ឃើញលទ្ធផលឆាប់គួរតែចាប់ផ្តើមញុំាពីថ្ងៃនេះទៅ។

Leave a Comment