ចង់ឲ្យ Crush ចាប់អារម្មណ៍​លើ​អ្នក កុំភ្លេចធ្វើរឿងទាំងនេះ

តើចង់អោយមនុស្សដែលអ្នកលួចស្រលាញ់ចាប់អារម្មណ៏លើអ្នកវីញទេ? ប្រាកដណាស់ថាក្នុងពេលដែលយើងលួចស្រលាញ់នរណាម្នាក់តែងតែប្រាថ្នាចង់អោយគេចាប់អារម្មណ៏លើយយើងវីញជាក់ជាមិនខាន។ ខាងក្រោមនេះជាវិធីសាស្រ្តងាយៗក្នុងការធ្វើអោយមនុស្សដែលអ្នកលួចស្រលាញ់ចាប់អាម្មណ៏លើអ្នក៖

១. ធ្វើជាខ្លួនឯង

អ្នកគប្បីធ្វើជាខ្លួនឯងប្រសើរជាងផ្លាស់ប្តូរខ្លួនឯង រឺក៏ព្យាយាមលាក់បាំងភាពដែលជាខ្លួនឯងនៅនឹងមុខគេ។ ត្រូវចង់ចាំថាភាពស្មោះត្រង់គឺជាភាពចាំបាច់បំផុតក្នុងទំនាក់ទំនង ជាពិសេសក្នុងដំណាក់កាលដំបូងនៃទំនាក់ទំនង។

២. បង្ហាញពីទង្វើរ

ប្រាកដណាស់ថាអ្នកមិនគួរផ្លាស់ប្តូរខ្លួនឯងដើម្បីគេ តែក៏មិនមែនមានន័យថាអ្នកមិនបង្ហាញអ្វីសោះដែរ។ ដូចជាចំនុចមួយចំនួនដែលមនុស្សដែលអ្នកស្រលាញ់មិនពេញចិត្តដែលអ្នកធ្វើ ដូច្នេះអ្នកក៏គួរតែកែប្រែវាខ្លះដើម្បីបង្ហាញអោយគេបានឃើញថា អ្នកពិតជាយកចិត្តទុកដាក់ និងស្រលាញ់គេពិតប្រាកដមែន។

៣. បង្ហាញពីការខិតខំប្រឹងប្រែង

អ្នកគ្មានសិទ្ធខ្ចិល រឺបោះបង់ចោលការខិតខំប្រឹងប្រែឡើយ ប្រសិនជាអ្នកចង់អោយគេចាប់អារម្មណ៏លើអ្នកវិញ។ ហើយក៏កុំរង់ចាំព្រហ្មលិខិត រឺសង្ឃឹមថាស្នេហានឹងរត់មករកអ្នកដោយអ្នកមិនបានខិតខំ។ កុំសង្ឃឹមថា crush របស់អ្នកស្រលាញ់អ្នកវិញអោយសោះប្រសិនបើអ្នកមិនមានការខិតខំ។ ព្យាយាមទាក់ទង រឺធ្វើការណាត់ជួប និងបង្ហាញថាអ្នកពិតជាស្រលាញ់គេពិតប្រាកដមែន។

៤. បង្ហាញពីគោលដៅច្បាស់លាស់

ត្រូវចងចាំថាគ្មាននរណាម្នាក់ចង់បានមនុស្សដែលគ្មានគោលដៅច្បាស់លាស់ រឺ ស្រលាញ់អ្នកដទៃរហូតលែងខ្វល់ពីខ្លួនឯងនោះឡើយ។ បង្ហាញអោយ Crush របស់អ្នកឃើញថាអ្នកមិនត្រឹមតែព្យាយាមក្នុងទំនាក់ទំនងស្នេហានោះទេ ហើយក៏ត្រូវបង្ហាញអោយឃើញថាអ្នកមានផែនការច្បាស់លាស់សំរាប់ជីវិត និងការខិតខំប្រឹងប្រែធ្វើអោយជីវិតខ្លួនឯងមានការរីចំរើនផងដែរ។

៥. ត្រូវមានគំនិតចាស់ទុំ

មានរឿងពីរយ៉ាងដែលអ្នកគួរលះបង់ប្រសិនជាអ្នកចង់ក្លាយជាមន្សចាស់ទុំ ទី១គីត្រូលះបង់រាលគំនិតដូចកូនក្មេងចោល និង មួយទៀតគឺ បញ្ចប់គំនិតការដើរលេងបែបមនុស្សមិនទាន់ពេញវ័យចោល។ អ្នកត្រូវតែផ្តោតគំនិតទៅលើភាពចាស់ទុំ បង្ហាញគេថាអ្នកមិនមានគំនិងបែបក្មេងទេ។

៦. ត្រូវជឿជាក់លើខ្លួនឯង

ត្រូវតែមានភាពជឿជាក់លើខ្លួនឯងមិនថាស្ថិតក្នុងកាលៈទេសៈណាក៏ដោយ ដើម្បីបង្ហាញអោយគេឃើញថាអ្នកពិតជាមនុស្សម្នាក់ដែលអាចមើលថែការពារអ្នកបាន។ កុំអោយភាពភ័យខ្លាចមកបំផ្លាញអ្នកបានអោយសោះ៕

 

Leave a Comment