មនុស្សស្រីគួរយកកូនអាយុប៉ុន្មានទើបកូនកើតមកឆ្លាត ហើយមានទេពកោសល្យខ្ពស់?

Amazing News for Women Who Decide to Have Kids in Their 30s

កូនប្រៀបបានទៅនិងអំនោយដ៏វិសេសវិសាលមួយដែលអ្នកទទួលបានក្រោយពេលរៀបការរួច។ បើយោងតាមការស្រាវជ្រាវរបស់អ្នកវិទ្យាសាស្រ្តផ្នែក​សុខា​ភិបាលបានអោយដឹងថា អាយុពិតប្រាកដមួយរបស់​ស្រ្តីដែលសមស្របក្នុងការយកកូននិង ធ្វើអោយកូនរបស់អ្នកកើតមកពោរពេញដោយទេពកោស្យ គឹនៅអាយុពី២៥ ដល់ ៣០ឆ្នាំ

បើយោងតាមការសិក្សារស្រាវជ្រាវទៅលើក្មេងចំនួន១៨០០០នាក់ ដែលមានអាយុ៥ឆ្នាំ បានអោយឃើញថាក្មេងដែលកើតចេញពីម្តាយដែលមានអាយុចន្លោះពី២៥ ទៅ ៣០ឆ្នាំ ឆ្លាតជាងក្មេងដែលកើតចេញពីម្តាយដែលមានអាយុ២០ចុះក្រោមឆ្នាំ រឺ ៤០ឆ្នាំឡើងទៅ។ ការសិក្សារស្រាវជ្រាវនេះ កើតចេញពីសកលវិទ្យាល័យសេដ្ធកិច្ចមួយ នៅក្នុងទីក្រុងឡុង។ ប៉ុន្តែតើមានមូលហេតុអ្វីដែលនាំអោយអ្នកស្រាវជ្រាវសន្និដ្ធានបែបនេះ? ខាងក្រោមនេះគឺជាមូលហេតុ៖

អ្នកម្តាយដែលមានអាយុចន្លោះពី២៥ ដល់ ៣០ ភាគច្រើនពួកគាត់មានការអប់រំខ្ពស់ មានប្រាក់ចំនូលច្រើន ក្នុងការផ្គត់ផ្គង់ជីវភាពរស់នៅបានល្អ ហើយម្យ៉ាងវិញទៀតពួកគាត់ប្រកដជាមានផែនការច្បាស់លាស់ក្នុងការមានផ្ទៃពោះ និង ស្វែងរកវីធីល្អៗក្នុងការថែរក្សាសុខភាពអំឡុងពេលមានផ្ទៃពោះផងដែរ។

Leave a Comment