ការពិតទាំង១១ អំពី មេជីវិតបុរស (Sperm) ដែលអ្នកមិនធ្លាប់បានដឹង

គ្រប់ជីវិតមនុស្ស សត្វទាំងអស់នៅលើលោកគឺសុទ្ធតែកើតចេញពីមេជីវិតបុរស ( Sperm )។ ហើយអ្នកប្រហែលជាមិនធ្លាប់ដឹងទេថាមានអាថ៍កំបាំងអ្វីខ្លះដែលនៅពីក្រោយមេជីវិតរបស់ បុរស ដែលអ្នកប្រហែលជាមិនធ្លាប់បានដឺង។

១. របបអាហារមិនល្អ=មេជីវិតឈ្មោលអាក្រក់

ដើម្បីអោយទារកមានសុខភាពល្អ ទាល់តែមេជីវិតឈ្មោលមានសុខភាពល្អដូចគ្នា។ ដូច្នេះសូមជៀសអោយឆ្ងាយពីបារី, Vodka, សាច់ដែលមានជាតិខ្លាញ់ច្រើន, Cheese, សាច់ក្រក​ និង ជាតិកាហ្វេអីុន។

២. អាយុកាល

ជាមធ្យមមេជីវិតឈ្មោលអាចរស់នៅបានចន្លោះពី ២៤ ទៅ ៤៨​ម៉ោង ប៉ុន្តែប្រសិនជាតុល្យភាពអាសីុតរបស់មនុស្សស្រីមានសុខភាពល្អ វាអាចបន្តរហូតដល់ពី៥ ទៅ​ ៦ថ្ងៃ មុនវាងាប់។

៣. ចំនួននែការកើតមាន

sperm

នៅក្នុងការបញ្ចេញទឹកកាមម្តងមានមេជីវិតរហូតដល់ទៅ២០០លានមេជីវិតឈ្មោល។ ប៉ុន្តែមានមេជីវិតតែមួយគត់ដែលអាចចូលទៅក្នុងសុទ្ធរបស់ស្ត្រី ក្រៅពីនោះគឺត្រូវបានស្លាប់ទាំងអស់។

៤.​ ការកំណត់ជាភេទប្រុស ឬ ភេទស្រី

sperm

មេជីវិតដែលបានចូលទៅក្នុងសុទ្ធរបស់ស្ត្រីហើយនោះ គឺត្រូវបែងចែកជាពីក្រូម៉ូសូម  “Y” សំរាប់ភេទប្រុស​ និង “X” សំរាប់ភេទស្រី។

៥. ថែរក្សារស្បែក

អ្នកសរសេរBlogដ៏ល្បីឈ្មោះម្នាក់យកទឹកកាមធ្វើជាម៉ាសបិទមុខ ដើម្បីថែរក្សារសំរស់។ ទឹកកាមមានសារធាតុម៉្យាងដែលធ្វើអោយស្បែកជៀសពីភាពជ្រៀវជ្រួញ និង នៅក្មេងជាងវ័យ។

៦. ទំហំ

sperm

ជាទូទៅទំហំរបស់មេជីវិតឈ្មោល គីមានទំហំត្រឹមតែពាក់កណ្តាលនៃស្លាបព្រាកាហ្វេប៉ុណ្ណោះ បើប្រៀបទៅនិងស៊ុតរបស់ស្ត្រីដែលមានទំហំធំជាងមេជីវិតឈ្មោលដល់ទៅ៣០ដង។

៧. រ័យបុរស និងមេជីវិត

ទោះបីជាស្ត្រីឈប់ផលិតស៊ុតបន្ទាប់ពីអស់រដូវ ប៉ុន្តែសំរាប់បុរសវិញគឺនៅតែបង្កើតមេជីវិតឈ្មោលរហូតទាល់តែដល់ថ្ងៃចុងក្រោយនៃជីវិត។

៨. សីតុណ្ហភាពខ្ពស់ ទាប

មេជីវិតឈ្មោលប្រែប្រួលទៅតាមរដូវកាល។ វាចុះទាបនារដូវក្តៅ និង ឡើងខ្ពស់នារដូវរងារ។

៩. គុណភាព

sperm

ការបាញ់ទឹកកាមកាន់តែច្រើនជាហេតុបញ្ចាក់អោយឃើញថា មេជីវិតឈ្មោលមានសុខភាពល្អ។

១០.​ ការប៉ះពាល់

ការទទួលរងការប៉ះពាល់ពីកំដៅទូរស័ព្ទ, កុំព្យូទ័រ, រលកសញ្ញា Wifi អាចទទួលរងការប៉ះពាល់ដល់មេជីវិតឈ្មោល និង ស៊ុត។

១១. របបអាហារល្អ=មេជីវិតឈ្មោលល្អ

អាហារដែលធ្វើអោយមេជីវិតឈ្មោលល្អ មានដូចជា ស៊ុត ចេក ខ្ទឹម ទទឹម គ្រាប់ធញ្ចជាតិ សូកូឡា និង ញាុំទឹកអោយបានច្រើន៕

Leave a Comment