តួអង្គ James Bond 007 លោក Roger Moore បាន​លា​ចាកលោកហើយក្នុងវ័យ ៨៩ ឆ្នាំ​

លោក Roger Moore ដែល​ជាតារាភាពយន្តដែលមាន​ភាព​ល្បី​ល្បាញ​ខ្លាំង ដោយ​សារ​សម្ដែង​ជាតួអង្គ James Bond 007 បាន៧រឿងតាំងពីឆ្នាំ  1973 ដល់ 1985 ពេលនេះ​បាន​លាចាកលោក​ហើយ ក្រោយ​ពី​តស៊ូ​ជាមួយ​ជំងឺមហារីក​អស់ពេល​ជា​ច្រើន​ឆ្នាំ នេះ​បើតាម​គ្រួសារ​លោក បាន​បញ្ជាក់​ប្រាប់។

កូន​ៗ​របស់​លោក​បាន​ថ្លែង​ថា ពួក​គាត់សង្ឃឹម​ថា ទស្សនិកជន​នឹង​នៅ​តែ​ផ្ដល់​ក្ដី​ស្រលាញ់ និង​ការ​កោតសរសើរ ចំពោះ​លោក Roger Moore ដោយ​សារ​តែ​​ទេព​កោសល្យ​ខ្ពស់​របស់​លោក​ក្នុង​ការ​សម្ដែង ក៏​ដូច​ចា​ការងារមនុស្សធម៌​ ដែល​លោក​បាន​ធ្វើ​ជាមួយ អង្គការ UNICEF។

គួរបញ្ជាក់ថា លោក Roger Moore ជា​តារាភាព​យន្ត អង់គ្លេស​ដែល​​មាន​ភាព​​ប៉ិនប្រសព្វ ​ក្នុង​ការ​សម្ដែង​ឈុត​បាញ់​ប្រហារ ដែល​​ល្បីល្បាញ​បំផុត ដោយសារ​សម្ដែង​ជាតួរ James Bond ហើយ​ក្រោយ​មក​មាន​រឿងរ៉ាវ ពី​ការ​បង់​ពន្ធ ដែល​ធ្វើឲ្យ​លោក​ត្រូវ​បាន​បណ្ដេញ​ចេញ​ពី ចក្រភព អង់គ្លេស ហើយ​ទៅ​រស់​នៅ​ប្រទេស​អឹរ៉ុប ផ្សេងៗទេៀតរហូតចុង​ក្រោយរស់​នៅ ប្រទេស Monaco។  

ក្រុម​គ្រួសារ​លោក​នឹង ធ្វើពីធី​បុណ្យ​សព​លោក នៅឯ​ប្រទេស Monaco ដែល​​ជា​​បំនង ​​ប្រាថ្នា​​​​របស់​លោក Roger Moore ផ្ទាល់៕

 

Leave a Comment