ចង់ក្លាយជាមនុស្សរឹងមាំម្នាក់​ ដាច់ខាតត្រូវមានចំនុចទាំង ៥ នេះ

យើងទាំងអស់គ្នាកុំពុងស្ថិតក្នុងដំនើរជីវិតមួយដែលព្យាយាមស្វែងរកអ្វីដែលល្អបំផុតសំរាប់ខ្លួនឯង។ ថ្ងៃខ្លះយើងមានអារម្មណ៏ថាពិភពលោកស្រស់ស្អាត ថ្ងៃខ្លះយើងក៏មានអារម្មណ៏ថាពិភពលោកពិតជាពិតជាខ្មៅងងឹត អ្វីៗប្រែប្រួលទៅតាមស្ថានភាពជាក់ស្តែងរបស់មនុស្សម្នាក់ៗ។ ពាក្យថាបញ្ហាអ្នកណាក៏ជួបប្រទះ ខុសគ្នាត្រង់ថាមនុស្សម្នាក់ៗប្រឈមនិងបញ្ហាខុសៗគ្នា។ មនុស្សគ្រប់គ្នាសុទ្ធតែមានភាពខ្លាំង និង ភាពខ្សោយរៀងៗខ្លួន ប៉ុន្តែសូមកុំអោយភាពខ្សោយរបស់អ្នកមកបំផ្លាញភាពខ្លាំងរបស់អ្នកបានឲ្យ​សោះ។ តើអ្នកជាមនុស្សដែលរឺងមាំដែលទេ? 5 ចំនុចនេះនិងបញ្ចាក់ថាអ្នកជាមនុស្សដែលរឹងមាំរឺអត់ ហើយមនុស្សដែលទន់ខ្សោយគ្មានថ្ងៃធ្វើជាដាច់ខាត៖

១. មិនមានអារម្មណ៏អាណិតខ្លួនឯង

វាពិតជាមិនមែនជារឿងងាយស្រួលនោះទេក្នុងការចាប់ផ្តើម ម្តងទៀតបន្ទាប់ពីអ្នកបរាជ័យ ប៉ុន្តែមនុស្សដែលរឹងមាំម្នាក់មិនខ្លាចក្នុងការចាប់ផ្តើមម្តងទៀតនោះទេ។ គំនិតមួយដែលធ្វើអោយគេមិនខ្លាចក្នុងការចាប់ផ្តើមជាថ្មីគឺគេយល់ថាការបរាជ័យគឺជាមេរៀនមួយ និងជាផ្លូវអោយអ្នកឈានទៅរកភាពជោគជ័យ។ ត្រូវចាប់ផ្តើមថ្មីជានិច្ចកុំខ្លាចក្នុងការប្រឈមមុខនិងភាពប្ររាជ័យ។

២. មិនចំនាយពេលខ្វល់និងរឿងដែលមិនអាចគ្រប់គ្រងបាន

មានរឿងច្រើនណាស់ដែលកើតឡើងក្នុងជីវិតរបស់យើងម្នាក់ៗ មិនមែនគ្រប់រឿងសុទ្ធតែងាយស្រួល និង ដើរទៅតាមអ្វីដែលយើងបានគិតនោះឡើយ។ មនុស្សដែលរឹងមាំមា្នក់និងមិនចំនាយពេលទៅលើរឿងដែលមិនអាចគ្រប់គ្រងបាន ដោយទទួលយកវា និងងៀកទៅធ្វើរឿងផ្សេងដែលមានប្រយោជន៏។ ប្រសិនជាអ្នករវល់តែកប់ខ្លួនឯងទៅលើរឿងដែរអ្នកមិនអាចគ្រប់គ្រងបាន អ្នកគ្មានថ្ងៃនិងអាចចាប់ផ្តើមធ្វើរឿងថ្មីៗបានទេ ដូច្នេះចូរដោះលែងវា ដោះលែងអោយខ្លួនឯងមានសេរីភាព ត្រូវគិតថាមានរឿងល្អៗជាច្រើនកុំពុងរងចាំអ្នក។

៣. មិនខ្លាចក្នុងការផ្លាស់ប្តូរ

អ្នកខ្លាចក្នុងការផ្លាស់ប្តូរ ព្រោះអ្នកគិតថាជារឿងលំបាក។ វានិងកាន់តែពិបាក បើអ្នកគិតថាវាពិបាក ប្រសិនជាអ្នកអាចធ្វើបានអ្នកនិងដឺងថាការផ្លាស់ប្តូរជារឿងល្អ។

៤. ឈប់ខ្វល់ពីអតីតកាល

អ្វីដែលកន្លងហួសអោយវាហួសទៅចុះ អ្នកនិងមិនអាចដើរទៅមុខបានប្រសិនជាអ្នកនៅប្រកាន់គោលចំហរពីអតិត។

៥. ទទួលយកកំហុសខ្លួនឯង

ទោះបីជាអតីតកាលជារឿងដែលអ្នកឈប់ខ្វល់ទៅហើយ ប៉ុន្តែអ្នកគួររៀនពីវានិងអោយតំលៃវា ព្រោះវាបានផ្តល់បទពិសោធន៏ដល់អ្នក ជាគ្រូអ្នកបង្រៀនអ្នក។ ចូរកែច្នៃអតីតកាលដែរមិនល្អរបស់អ្នក អោយមានតំលៃ។

 

Leave a Comment