បើនៅតែធ្វើរឿងទាំង៣នេះ កុំសង្ឃឹមថាអ្នកនឹងស្រកទំងន់ឲ្យសោះ

ប្រាកដណាស់ថា​ មនុស្សដែលមានវ័យក្មេងងាយនិងស្រកទំងន់ជាងមនុស្សដែលមានវ័យជ្រេ។ពេលនៅក្មេងអ្នកអាចនិងមានរាងស្តើងស្អាត និង ងាយស្រួលក្នុងការសំរកទំងន់អោយវិលមករកភាពដើមវិញ ។ តែមនុស្សគ្រប់គ្នាតែងតែផ្លាស់ប្តូររូបរាងទៅតាមវ័យ។ មនុស្សវ័យកណ្តាល រី ស្ត្រីដែរមានកូនហើយស្ទើរគ្រប់គ្នាមានបញ្ហាឡើទំងន់ក្រោយពេលសំរាលកូនហើយ។ តែក៏មិនមែនមានន័យថាអ្នកមិនអាចសំរកទំងន់អោយវិលមកភាពដើមវិញបានដែរប្រសិនបើអ្នកលះបង់ចោលទំលាប់អាក្រក់ទាំង៣នេះ៖

១.​ ទំពារអាហារលឿន

ត្រូវប្តូរទំលាប់ពីទំពារអាហារលឿនមកជាយឺតៗវិញ។ ការទំពារអាហារយឺតៗមិនត្រឹតែជួយអោយប្រដាប់រំលាយអាហារអោយធ្វើការស្រួលប៉ុណ្ណោះទេ, ក៏ដូចជាធ្វើអោយយើងញុំាតិចតែមានអារម្មណ៏ថាឆ្អែត។

២. បញ្ឍប់ការញុំាអាហារដែលងាយ រឺអាហារបែប Fast Food

ពេលខ្លះអ្នកប្រហែលជាខ្ចិល បន្ទាប់ពីធ្វើការរួចមានអារម្មណ៏ថាហត់នឿយជាហេតុធ្វើអោយខ្ចិលចំអិនអាហារ ដូច្នេះអ្នកក៏ជ្រើសអាហារបែបងាយៗដូចជាអាហារកំប៉ុង ឬ ប្រភេទFast Food។ដោយសារតែភាពខ្ចិលរបស់អ្នកនេះហើយដែរធ្វើអោយអ្នកមិនអាចស្រកទំងន់បាន ព្រោះអាហារទាំងនេះមានផ្ទុកជាតិខ្លាញ់ច្រើន។ យល់ល្អអ្នកគួរចំនាយពេលចំអិនអាហារប្រភេទសុខភាពជាជាងអាហារប្រភេទងាយ។

៣. ញុំាញឹកញាប់

ដោយសារតែញុំាញឹកញាប់ធ្វើអោយអ្នកខ្ចិលក្នុងការចំអិន ចេញទៅញុំាខាងក្រៅ រី កាម៉ងពីក្រៅមកញុំាប្រហែលជាជំរើសរបស់អ្នក។ ជាការខុសទាំងស្រុង មិនត្រឹមតែធ្វើអោយអ្នករឹតតែឡើងគីឡូប៉ុណ្ណោះទេ ថែមទាំងចំណាយលុយច្រើនទៀត។

នៅមានមូលហេតុជាច្រើនទៀតដែលធ្វើអោយអ្នកមិនស្រកគីឡូ។​ ប៉ុន្តែប្រសិនជាអ្នកកាត់បន្ថយ៣ចំនុចខាងលើប្រហែលជាអាចជួយអ្នកបានខ្លះ។ ដើម្បីយកឈ្នះខ្លួនឯងអ្នកគួរដាកវិន័យផ្ទាល់ខ្លួនមួយចំនួន។ វាប្រហែលជាលំបាកក្នុងពេលដំបូង តែប្រសិនអ្នកអាចធ្វើបានវានិងផ្តល់លទ្ធលផលអោយអ្នកគួរជាទីពេញចិត្ត។

Leave a Comment